YEF CAMBODIA
YEF News

ស្វាគមន៏វត្ថមានយុវជនយុវនារីក្នុងការអានព្រះគម្ពី

Jun 20, 2015 10:21 PM +07

ជាធម្មតាសៀវភៅដែលយើងកាន់យកមកអានតែងតែមានអត្ថន័យខ្លឹមសារ និមួយៗទៅតាមប្រភេទនៃសៀវភៅ។ ចុះចំណែកឯព្រះគម្ពី វិញតើអ្នកធ្លាប់បានអាន និង ដឹងអំពីអត្ថន័យនៅក្នុងជ្រៅកំរិតណាដែរ? ព្រះគម្ពីបរិសុទ្ឋថ្វីត្បិតតែមានទំហំក្រាស់តែព័ត៌ ដែលមាននៅខាងក្នុងនេះគឺមានមិនច្រើននោះទេ មានតែបួន ប៉ុណ្ណោះ តែអត្ថន័យនៅក្នុងផ្នែកនិមួយៗមានសារសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើងម្នាក់ៗ។ សម្រាប់ដំណឹងល្អទីមួយនៅក្នុងចំណោមផ្នែកទាំងបួននោះគឺ និយាយអំពីជីវិតដើមរបស់មនុស្សយើង និង ពិភពលោកដើម ឲ្យបានដឹងថាហេតុអ្វីបានជាព្រះបង្កើតមនុស្សយើងឡើងហើយបង្កើតផែនដីនេះឡើងដែរ។ ចំណែកឯដំណឹងល្អទីពីរ និយាយអំពី អំពើបាប ឬសគល់នៃអំពើបាប ប្រភពរបស់វា ហើយអាចដោះស្រាយបានដោយវិធីណា? រីឯដំណឹងល្អទីបី ជាមូលហេតុដែលអាចបានដោះស្រាយឲ្យរួចផុតពីអំពើបាបនេះ គឺបានសង្គ្រោះ ឬដោះស្រាយដោយសារព្រះយេស៊ូគ្រីស្ទ។ចុងក្រោយគឺជាដំណឹងល្អដែលនិយាយពីនគរព្រះ មនុស្សយើងបានកើតក្នុងប្រវត្តិសាស្រ្តចុងក្រោយនៃជីវិតក៏ត្រូវតែស្លាប់នៅក្នុងប្រវត្តិសាស្រ្តដូចគ្នាហេតុនេះត្រូវដឹងថាប្រវត្តិសាស្រ្តនៅចុងក្រោយនឹងក្លាយទៅជាយ៉ាងមេច?ព្រះពគ្ពីបាន ឲ្យដឹងថានៅចុងក្រោយពិភពលោកទាំងមូលនឹងវិលទៅរកពិភពលោកដើម គឺជីវិតដើម ដែលព្រះបានបង្កើតឡើង រួមទាំងរស់នៅជាមួយគ្នាប្រកបដោយក្តីស្រលាញ់និងភាពសុខសាន្ត។ ហេតុនេះសូមស្វាគមន៏សម្រាប់វត្តមាននៃយុវជនយុវនារីទាំងអស់បានចូលរួមក្នុងការទទួលដំណឹងល្អជាមួយនឹងការអានព្រះគម្ពី ។